BY | Sarath | / | 08-05-2024 | / | 616 |
នៅថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នាថ្ងៃពុធ ១កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤
ដោយសារការយកព្រះទ័យទុកដាក់ និងការផ្តល់គុណតម្លៃខ្ពស់ទៅលើវិស័យអប់រំពុទ្ធិកសិក្សា នៅថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នាថ្ងៃពុធ ១កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ និងជាព្រះចៅអធិការវត្តមុនីសុវណ្ណ (ចំពុះក្អែក) បាននិមន្តចុះត្រួតពិនិត្យផ្ទាល់អំពីការបង្រៀននិងសិក្សារៀនសូត្ររបស់សមណសិស្សតាមថ្នាក់នីមួយៗនៃពុទ្ធិកបឋមសិក្សា ប៊ុន ស៊ាងលី ចំពុះកែក ដែលមានសមណសិស្ស កំពុងសិក្សាទាំង ៣ ថ្នាក់គឺ (ថ្នាក់ទី១ ទី២ និងទី៣) សរុបចំនួន ១៦០ អង្គ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីសុខទុក្ខ និងតម្រូវការចាំបាច់ផ្សេងៗ របស់ព្រះអង្គគ្រូ លោកគ្រូ អ្នកគ្រូ និងសមណសិស្សផងដែរ ព្រមទាំងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូធ្វើយ៉ាងណាឱ្យការបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសមណសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងទៅបម្រើប្រយោជន៍សង្គមជាតិ និងព្រះពុទ្ធសាសនា នៅថ្ងៃអនាគត។
|